ក្រុមប្រឹក្សា LoCo បានបង្កើននូវមគ្គុទ្ទេសក៍ស្ដីអំពី 'ការអនុវត្តដ៏ល្អបំផុត និងគោលការណ៍ណែនាំ' សម្រាប់ក្រុម LoCo អនុវត្ត ។ មគ្គុទ្ទេសក៍នេះត្រូវបានបង្កើតឡើងដើម្បីជួយក្រុមថ្មីក្នុងការបង្កើត និងផ្ដល់កិច្ចការក្នុងក្រុម ហើយពាក់ព័ន្ធជាច្រើនទៀតក្នុងសហគមន៍អូប៊ុនទូ ។ វានឹងជួយក្រុមផងដែរ នៅពេលដែលត្រូវអនុម័ត និងអនុម័តឡើងវិញ ព្រោះថាពួកវាអាចបង្ហាញអំពីវិធីដែលពួកវាប្រតិបត្តិ និងរាយការណ៍បន្ត វាកាន់តែងាយស្រួលសម្រាប់ការអនុវត្ត ។
យើងបានបំបែកមគ្គុទ្ទេសក៍នេះជាបីផ្នែក អ្វីដែលយើងនឹងស្នើឲ្យក្រុមធ្វើប្រចាំខែ គោលបំណងដែលមានមូលដ្ឋានលើខួប និងគោលបំណងរយៈពេលវែង ។ វានឹងជួយអ្នកក្នុងការរៀបចំផែនការ និងកំណត់គោលដៅការងារ ។
កិច្ចការប្រចាំខែ
- កិច្ចប្រជុំប្រចាំខែ - បោះពុម្ពផ្សាយកំណត់ហេតុប្រជុំក្នុងបញ្ជីសំបុត្ររួម/វេទិកា និងធ្វើបច្ចុប្បន្នភាពវីគី
- ជ្រើសប្រធានក្នុងរយៈពេល ២-៣ ខែ ហើយប្ដូរ
- អ្នកណាម្នាក់ត្រូវបោះពុម្ពផ្សាយកំណត់ហេតុប្រជុំក្នុងបញ្ជីសំបុត្ររួម/វេទិកា (ការបែងចែក និងតួនាទី)
- ធ្វើបច្ចុប្បន្នភាព/បង្កើតរបាយការណ៍ប្រចាំខែ
- មនុស្សម្នាក់ត្រូវបង្កើតរបាយការណ៍ និងបន្ថែមមាតិកា ។ អ៊ីមែលបញ្ជី ហើយស្នើឲ្យបញ្ចូលអ្នកដែលបានរៀបចំ ឬចូលរួមក្នុងព្រឹត្តិការណ៍នៅក្នុងសហគមន៍កម្មវិធីប្រភពកូដចំហ/អូប៊ុនទូ
- ប្រជុំ - ទល់មុខគ្នា បោះពុម្ពព្រឹត្តិការណ៍ដែលអ្នកមាន តភ្ជាប់ពួកវាទៅកាន់របាយការណ៍
- ថតរូប!
- ធ្វើកំណត់ហេតុអំពីពួកវា
- ចំពោះព្រឹត្តិការណ៍ធំៗ បោះពុម្ពរបាយការណ៍បន្ទាប់ពីព្រឹត្តិការណ៍ក្នុងបញ្ជីសំបុត្ររួមនៃទំនាក់ទំនងរបស់ loco
បន្ថែមព្រឹត្តិការណ៍ទាំងអស់ទៅក្នុងថត LoCo !
គោលបំណងដែលមានមូលដ្ឋានលើខួប
- ពិធីចេញផ្សាយ
- Global Jam
គោលបំណងរយៈពេលវែង
- បង្កើតកម្មវិធីណែនាំនៅផ្នែកខាងក្រោម ហើយបណ្ដុះបណ្ដាលមនុស្សក្នុងផ្នែកទាំងនោះ
ជួយសមាជិកសហគមន៍ដែលមានស្រាប់ដាក់ក្នុងទីតាំង LoCo ដែលពួកគេអាចធ្វើការងារបានល្អបំផុត
- ជួយសមាជិកថ្មី ( និងមនុស្សថ្មី ) ឲ្យរកសមាជិក ដើម្បីផ្ដល់ជំនួយដើម្បីប្រាកដថា សមាជិកថ្មីអាចចូលរួមតាមវិធីដែលមានប្រយោជន៍
- លើកទឹកចិត្ត និងណែនាំមាជិកភាពរបស់អូប៊ុនទូ
- ព្យាយាមបង្កើតទំនាក់ទំនងជាមួយ locos នៅជុំវិញអ្នក ដើម្បីស្វែងយល់អំពីផ្នែកដែលមានអនុភាពជាច្រើន
ផ្ដល់តួនាទីក្នុងក្រុម
- ធ្វើជាប្រធានកិច្ចប្រជុំ
- រៀបចំកិច្ចប្រជុំប្រចាំខែ រៀបចំរបៀបវារៈ ( បង្កើតទំព័ររបៀបវារៈខាងក្រោមកិច្ចប្រជុំ ហើយអនុញ្ញាតឲ្យមនុស្សបន្ថែមវា) ដំណើរការរបៀបវារៈជាមួយក្រុម ។
- សម្របសម្រួលកិច្ចប្រជុំ
- អ្នកគ្រប់គ្រងបណ្ដាញ
- អ្នកគ្រប់គ្រងវេទិកា
- ថែទាំតំបន់បណ្ដាញរបស់វេទិកា
- ជម្រះជួរសារដែលរង់ចាំ
- សម្របសម្រួលនៅពេលដែលត្រូវការ
- អ្នកគ្រប់គ្រងបញ្ជីសំបុត្ររួម
- ជម្រះជួរសារដែលរង់ចាំ
- សម្របសម្រួលបញ្ជីសំបុត្ររួម និងដោះស្រាយជាមួយនឹងការរំលោភគោលនយោបាយលើការផ្លាស់ប្ដូរអ៊ីមែលផ្ទាល់ខ្លួន មុននឹងបញ្ជូនបញ្ហាឲ្យអ្នកគ្រប់គ្រងក្រុម
- ការី IRC
- សូមប្រាកដថា CoC ត្រូវបានអនុវត្តតាមឆានែល #ubuntu*
- ដាក់កម្រិតក្រុម សំឡេង និងការី ( ប្រសិនបើចាំបាច់ )