ក្រុម​ប្រឹក្សា LoCo បានបង្កើន​នូវ​មគ្គុទ្ទេសក៍​ស្ដី​អំពី 'ការ​អនុវត្ត​ដ៏​ល្អ​បំផុត និង​គោលការណ៍​ណែនាំ' សម្រាប់​ក្រុម LoCo អនុវត្ត ។ មគ្គុទ្ទេសក៍នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ក្រុម​ថ្មី​ក្នុងការ​បង្កើត​ និង​ផ្ដល់​កិច្ចការ​ក្នុង​ក្រុម​ ហើយ​ពាក់ព័ន្ធ​​ជា​ច្រើន​ទៀត​ក្នុង​សហគមន៍​អូប៊ុនទូ ។ វា​នឹង​ជួយ​ក្រុម​ផងដែរ នៅពេល​​ដែល​ត្រូវ​អនុម័ត​ និង​អនុម័ត​ឡើង​វិញ​ ព្រោះ​ថា​ពួកវា​អាច​បង្ហាញ​អំពី​វិធី​ដែល​ពួកវា​ប្រតិបត្តិ និង​រាយការណ៍​បន្ត​ វា​កាន់​តែ​ងាយ​ស្រួល​សម្រាប់​ការ​អនុវត្ត ។ យើង​បាន​បំបែក​មគ្គុទ្ទេសក៍​នេះ​ជា​បី​ផ្នែក​ អ្វី​ដែល​យើង​នឹង​ស្នើ​ឲ្យ​ក្រុម​ធ្វើ​​ប្រចាំ​ខែ គោល​​បំណង​ដែល​​មាន​មូលដ្ឋាន​លើ​​ខួប និង​គោលបំណង​រយៈពេល​វែង ។ វា​នឹង​ជួយ​អ្នក​ក្នុងការ​រៀបចំ​ផែនការ និង​កំណត់​គោលដៅ​ការងារ ។ = កិច្ចការ​ប្រចាំ​ខែ = *កិច្ច​ប្រជុំ​ប្រចាំខែ - បោះ​ពុម្ព​ផ្សាយ​កំណត់​ហេតុ​ប្រជុំ​ក្នុង​បញ្ជី​សំបុត្រ​រួម/វេទិកា និង​ធ្វើ​បច្ចុប្បន្នភាព​វីគី * ជ្រើស​ប្រធាន​ក្នុង​រយៈពេល ២-៣ ខែ ហើយ​ប្ដូរ * អ្នក​ណា​ម្នាក់​​ត្រូវ​បោះពុម្ពផ្សាយ​កំណត់​ហេតុ​ប្រជុំ​ក្នុង​បញ្ជី​សំបុត្រ​រួម/វេទិកា (កា​របែងចែក និង​តួនាទី) *ធ្វើ​បច្ចុប្បន្នភាព/បង្កើត​របាយការណ៍​ប្រចាំ​ខែ *មនុស្ស​ម្នាក់​​ត្រូវ​បង្កើត​របាយការណ៍ និង​បន្ថែម​មាតិកា​ ។ អ៊ីមែល​​បញ្ជី ហើយ​ស្នើ​ឲ្យ​បញ្ចូល​​​អ្នក​​ដែល​បាន​រៀបចំ ឬ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នៅ​ក្នុង​សហគមន៍​កម្មវិធី​ប្រភព​កូដ​ចំហ/អូប៊ុនទូ *ប្រជុំ - ទល់​មុខ​គ្នា បោះពុម្ព​ព្រឹត្តិការណ៍​​ដែល​អ្នកមាន តភ្ជាប់​ពួកវា​ទៅ​កាន់​របាយការណ៍ *ថតរូប!  *ធ្វើ​កំណត់​ហេតុ​អំពីពួកវា *ចំពោះ​ព្រឹត្តិការណ៍​ធំៗ បោះពុម្ព​របាយការណ៍​បន្ទាប់​ពី​ព្រឹត្តិការណ៍​​ក្នុង​​បញ្ជី​សំបុត្រ​រួម​នៃ​ទំនាក់ទំនង​របស់ loco *បន្ថែម​ព្រឹត្តិការណ៍​ទាំង​​អស់​ទៅ​​ក្នុង​ថត LoCo ! = គោល​បំណង​​​ដែល​មាន​មូលដ្ឋាន​លើ​ខួប = *ពិធី​ចេញ​ផ្សាយ *Global Jam = គោល​បំណង​រយៈពេល​វែង = *បង្កើត​កម្មវិធី​ណែនាំ​នៅ​ផ្នែក​ខាង​ក្រោម ហើយ​បណ្ដុះបណ្ដាល​មនុស្ស​ក្នុង​ផ្នែក​ទាំង​នោះ *ជួយ​សមាជិក​​​​សហគមន៍​ដែល​មាន​ស្រាប់​​​ដាក់​ក្នុង​​ទីតាំង​​​ LoCo ដែល​​ពួកគេ​អាច​ធ្វើ​ការងារ​បាន​ល្អបំផុត *ជួយ​សមាជិក​ថ្មី ( និង​មនុស្ស​ថ្មី ) ឲ្យ​រក​សមាជិក​ ដើម្បី​ផ្ដល់​​ជំនួយ​ដើម្បី​ប្រាកដថា​ សមាជិក​ថ្មី​អាច​ចូលរួម​​តាម​វិធី​ដែល​មាន​ប្រយោជន៍ *លើក​ទឹក​ចិត្ត​ និង​ណែនាំ​មាជិកភាព​របស់​អូប៊ុនទូ *ព្យាយាម​បង្កើត​ទំនាក់ទំនង​ជា​មួយ locos នៅ​ជុំវិញ​អ្នក ដើម្បី​ស្វែងយល់​អំពី​ផ្នែក​ដែល​មាន​អនុភាព​ជា​ច្រើន == ផ្ដល់​តួនាទី​ក្នុង​ក្រុម == *ធ្វើ​ជា​ប្រធាន​​កិច្ចប្រជុំ *រៀបចំ​កិច្ចប្រជុំ​ប្រចាំខែ រៀបចំ​របៀប​វារៈ ( បង្កើត​ទំព័រ​របៀប​វារៈ​​ខាង​ក្រោម​​កិច្ច​ប្រជុំ ហើយ​អនុញ្ញាត​ឲ្យ​មនុស្ស​បន្ថែម​វា) ដំណើរការ​របៀបវារៈ​ជា​មួយ​ក្រុម ។ *សម្របសម្រួល​កិច្ច​ប្រជុំ *អ្នក​គ្រប់គ្រង​បណ្ដាញ *ថែទាំ​តំបន់បណ្ដាញ LoCo *ថែទាំ​វីគី LoCo *អ្នក​គ្រប់គ្រង​វេទិកា *ថែទាំ​តំបន់បណ្ដាញ​របស់​វេទិកា *ជម្រះ​ជួរ​សារ​ដែល​រង់ចាំ *សម្របសម្រួល​នៅពេល​ដែល​ត្រូវការ *អ្នក​គ្រប់គ្រង​បញ្ជី​សំបុត្រ​រួម *ជម្រះ​ជួរសារ​ដែល​រង់ចាំ *សម្របសម្រួល​បញ្ជី​សំបុត្រ​រួម និង​ដោះស្រាយ​ជា​មួយ​នឹង​ការ​រំលោភ​គោលនយោបាយ​លើ​ការ​ផ្លាស់ប្ដូរ​អ៊ីមែល​ផ្ទាល់ខ្លួន មុន​នឹង​​បញ្ជូន​បញ្ហា​ឲ្យ​អ្នក​គ្រប់គ្រង​ក្រុម *ការី IRC *សូម​ប្រាកដថា​ CoC ត្រូវ​បាន​អនុវត្ត​តាម​​ឆានែល #ubuntu* *ដាក់​កម្រិត​ក្រុម សំឡេង និង​ការី ( ប្រសិនបើ​ចាំបាច់ )